Jump to content

ទ្វារបាល

ពីវិគីភីឌា
បដិមាទ្វារបាលសិល្បៈខ្មែរនិងសិល្បៈឥណ្ឌា

ទ្វារបាល (Sanskrit, "door guard"; IAST: Dvārapāla Sanskrit pronunciation: [dʋaːɽɐpaːlɐ])គឺអ្នករក្សាទ្វារ ឫហៅសាមញ្ញថាអ្នកយាមទ្វារ។ ទ្វារបាលត្រូវបានឆ្លាក់ឡើងក្នុងលក្ខណៈផ្សេងៗគ្នាទៅតាមរចនាបថសិល្បៈនាសម័យកាលនីមួយៗ និងតាមតំបន់ ។ ចម្លាក់នោះយើងសង្កេតឃើញជាចម្លាក់លោត និងចម្លាក់លៀននៅតាមច្រកទ្វារចូលនៃទីតាំងសំខាន់ៗរបស់ប្រាសាទ ។ អ្វីដែលយើងធ្វើការកត់សម្គាល់នោះគឺទ្វារបាលត្រូវបានគេឆ្លាក់ក្នុងរូបភាពពីរផ្សេងគ្នាគឺ ម្ខាងរូបទេវតា និងម្ខាងទៀតគឺរូបយក្ស ។ សភាវៈពីរនេះតំណាងអោយសភាវៈល្អ និងសភាវៈអាក្រក់ (យក្ស=ជារូបភាពកម្លា , ទេវតា=រូបភាពស្វាគមន៍ ) ។ ជាទូទៅមនុស្សយើងតែងមានអ្នកល្អ អ្នកអាក្រក់ មានធាតុជាកុសល និងអកុសល បុណ្យ និងបាប ជាធាតុទ្រទ្រង់ ។ ដូច្នោះដូនតាលោកឆ្លាក់ក្នុងហេតុផលយ៉ាងនេះ ឫយ៉ាងណាមួយនៃគំនិតទស្សនៈខាងលើ តែសុទ្ធសឹងតែមានអត្ថន័យច្បាស់លាស់ និងបង្ហាញពីលក្ខណៈច្បាស់លាស់នៃភាពគូរគ្នាក្នុងធម្មជាតិលោកធាតុវិទ្យា ។ អ្វីដែលយើងធ្វើការកត់ចំណាំនោះគឺនៅច្រកចូលនៃរាជធានីអង្គរធំដែលសង់ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នោះគ្រប់ទ្វារចូលក្រុងទាំង៥ នៃរាជធានី សុទ្ធសឹងតែមានចម្លាក់ទេវតា និងយក្សា អមសងខាងផ្លូវចូលក្នុងរូបភាពនៃការកូរសមុទ្រទឹកដោះ និងក្លោងទ្វារមានឆ្លាក់រូបព្រះភ័ក្រអវលោកេស្វរៈ ក្នុងព្រះពុទ្ធសាសនាមហាយាន ដែលជារូបព្រះព្រហ្មណ៏ក្នុងលទ្ធិព្រហ្មញ្ញសាសនា ទេពអ្នកបង្កើតលោក ។ នៅប្រាសាទព្រះខ័ន្ធ ក៏មានឆ្លាក់បែបនេះដែរ ។ គ្រប់ទា្វរបាលទាំងអស់នៅសម័យអង្គរ សុទ្ធសឹងតែមានទម្រង់បែបនេះទាំងអស់ ។ ចំណែកឯបច្ចុប្បន្ននេះ យើងឃើញនៅតាមវត្តអារាមមួយចំនួននៅតែបន្តវប្បធម៌នៃសិល្បៈបែបនេះតរៀងមក គ្រាន់តែវត្តខ្លះធ្វើត្រូវ ឯវត្តខ្លះធ្វើទាំងងងឹតងងុល តាមការយល់របស់ខ្លួនដោយច្រើនលើសលប់ ។ វត្តដែលធ្វើត្រូវតិចតួចបំផុត សឹងតែ១០០ មានតែ១ ដែលធ្វើត្រូវតាមលំនាំបុរាណ ។ សូម្បីតែក្នុងព្រះរាជវាំងថៃក៏យើងឃើញឆ្លាក់រូបយក្សទាំងសងខាងដែរ ។ បើយើងបានទៅមើលប្រាសាទដូនតាយើង កុំអោយដូចពាក្យបុគ្គល់ខ្លះថាទៅមើលតែថ្ម ដូច្នោះយើងត្រូវចេះរៀនសង្កេតមើលនូវអ្វីដែលបុព្វបុរសយើងបានបន្សល់ទុកមក កុំអោយបរទេសមាក់ងាយ។ ទ្វារបាល ឬ ឆ្មាំទ្វារខាងស្តាំ ស្ថិតក្នុងឥរិយាបទឈរនៅលើសត្វរមាសភ្លើង តូចមួយ ដោយនៅដៃមានកាន់ដំបងគួរឲ្យព្រឺព្រួច។ អ្វីដែលអស្ចារ្យនោះគឺដូចករណីទ្វារបាល នាសម័យបាយ័ន នៅទីក្រុងស្រីទេព នៅខេត្តពេជ្រប៊ូនដែរ ជើង និងដៃរបស់ទេវតា បន្ទាប់បន្សំទាំងពីរនេះ បំពាក់ដោយកងដៃ និង កងជើងជាសត្វពស់។ ចំណែកទ្វារបាលខាងឆ្វេងមានយានជំនិះ គឺជាសត្វជ្រូក។[]។ ចំណោមទ្វារបាល(អ្នកយាមទ្វារ)ធ្លាប់តែកាន់លំពែងត្រៃសូលិ ពុំបានឆ្លាក់បែបនេះ នៅប្រាសាទអង្គរវត្តឡើយ។ ចម្លាក់នេះ វាតំណាងភាពសម្បូណ៌តាមផ្នែកខាងក្រៅប្រាសាទ មានចម្លាក់តាមកំពូលដោយឈរអមទ្វារ ឬតាមគល់សសរពេជ្រ។ លក្ខណៈរបស់ម៉ូតសក់គឺចម្លាក់ទ្វារបាលមានពុកចង្ការវែងស្រួចដូចខាងចុង អវយវតូចស្តើង មានសំលៀកបំពាក់ជាស្បែកខ្លាបែបឥសី ជាបច្ច័យមួយនាំឱ្យយើងងាយចំនាំ[]

ឯកសារយោង

[កែប្រែ]
  1. www.spktliv.com
  2. Jean Commaille. 1913. Notes sur la decoration cambodgienne.