Jump to content

ប្រាសាទផ្លែបេង

ពីវិគីភីឌា


ប្រាសាទផ្លែបេង

ឈ្មោះ:
ប្រាសាទផ្លែបេង
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី៤
កាលបរិច្ឆេទកសាង: សតវត្សរ៍​ទី១០
ឧទ្ទិសថ្វាយ: ព្រាហ្មណ៍សាសនា
ស្ថាបត្យកម្ម: រចនាបថបកោះកែរ
ទីតាំង: ភូមិកោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ

បើតាមប្លង់បង្ហាញថាប្រាសាទផ្លែបេងមានតួប៉មពីរបែរមុខទៅទិសខាងលិច សព្វថ្ងៃនេះសល់តែខឿនធ្វើអំពីថ្មភក់រលុះអស់ដួលលើដី។ ចំណែកតួប៉មទាំងពីមិនដឹងធ្វើអំពីសម្ភារៈអ្វីទេ ប្រហែលស្ថាបនាអំពីឈើ ហើយកំពូលខាងជើងមានជណ្តើរឡើងពីទិសខាងកើត ខាងជើង និងខាងលិច។ តួប៉មទាំងពីរសង់លើខឿនថ្មបាយក្រៀមមួយរាងចតុកោណ​ដែលមានជណ្តើរចូលពីទិសខាងលិចមួួយ សម្រាប់កំពូលមួយអមដោយទម្រថ្មភក់ចម្លាក់សត្វតោ។ ក្នុងទីធ្លានេះមិនមានហោត្រៃដូចប្រាសាទជាច្រើនឡើយ ហើយការពារដោយកំពែងថ្មបាយក្រៀមមួយជាន់រាងចតុកោណផ្តាច់ដោយគោបុរៈពីរពីទិសខាងលិច ធ្វើអំពីថ្មភក់ជិតគ្នា។

ឯកសារយោង

[កែប្រែ]