យឝោវម៌្មទី២
យឝោវម៌្មទី២ | |||||
---|---|---|---|---|---|
វ្រះបាទ | |||||
រជ្ជកាល | ១១៦០ - ១១៦៥ | ||||
រាជ្យមុន | ធរណីន្ទ្រវម៌្មទី២ | ||||
រាជ្យបន្ត | ត្រិភុវនាទិត្យវម៌្ម | ||||
| |||||
សន្តតិវង្ស | មហិធរបុរ |
វ្រះបាទយឝោវម៌្មទី២ រជ្ជកាល (១១៦០-១១៦៥) ព្រះអង្គមានព្រះនាមពេញថា វ្រះបាទឝ្រីយឝោវម៌្មទេវ។ ព្រះមហាក្សត្រ អង្គនេះ ក្នុងរាជ្យរបស់ព្រះអង្គបានជួបប្រទះនូវវិបត្តិផ្ទៃក្នុងជាច្រើន។ តាមរយៈសិលាចារឹក យើងដឹងថាមានមនុស្សមានក្រុមជាច្រើនបានប៉ុនប៉ងចង់ធ្វើឃាតព្រះអង្គ តែមិនបានសំរេច។ មនុស្ស ឬក្រុមដែលចង់ធ្វើគតព្រះអង្គ យើងមិនអាចស្គាល់ឈ្មោះទេ ពីព្រោះសិលាចារឹកប្រាសាទបន្ទាយឆ្មារបានត្រឹមតែបញ្ជាក់ថាមាន ភារតៈរាហ៍ុ ក្បត់ចង់មកយាយីលេបត្របាក់។ គឺសិលាចារឹកបានប្រៀបប្រដូចព្រឹត្តិការណ៍ក្បត់ទៅនឹងរាហ៍ុដែលកំពុងតែលេបព្រះចន្ទ។ទោះជាយ៉ាងណាក៏ដោយរាហ៌ុនេះប្រហែលជាមេទ័ពរបស់ស្ដេចណាផ្សេង។ផ្ទុយទៅវិញនៅពេលរាហ៌ុរួមផ្សំគំនិតក្បត់ទ័ពក៏លបរត់ចេញពីយសោធបុរៈ។តែរាហុនេះពុំបានធ្វើគត់វ្រះបាទយសោវរ្ម័នទី២ពុំបានទេ។រហូតដល់មន្ត្រីរបស់ព្រះអង្គបានធ្វើគត់ព្រះអង្គបានហើយឡើងសោយរាជ្យសម្បត្តិ។
វ្រះបាទយឝោវម៌្មទី២បានរួចរស់មានជីវិតដោយសារសេចក្ដីក្លាហាន និងប្រាជ្ញាភ្លឺថ្លាឈ្លាសវៃរបស់ព្រះឝ្រីឥន្ទ្រកុមារ ព្រះរាជបុត្រវ្រះបាទជយវម៌្មទី៧ដែលជាមេទ័ពកងរក្សាព្រះអង្គ។ ព្រះឝ្រីឥន្ទ្រវម៌្មខ្លួនឯងបានរួចរស់ផុតមកពីសេចក្ដីស្លាប់ដោយ វីរភាពរបស់មេទ័ពពីរនាក់ អជ៌ូន និងឝ្រីភរទេវបុរ ដែលបានយកជីវិតទៅបូជារាំងបាំងការពារព្រះអង្គ។ តែ ក្នុងគ.ស១១៦៥ វ្រះបាទយឝោវម៌្មទី២មិនអាចគេចផុតរួចអំពីអំពើក្បត់ប៉ងធ្វើឃាត ដូចលើកមុនទៀតឡើយ។ ព្រះអង្គត្រូវមន្ត្រីជាន់ខ្ពស់ម្នាក់ឈ្មោះត្រិភុវនាទិត្យវម៌្ម និងក្រុមបក្សពួកក្បត់ធ្វើរាជ្យប្រហារធ្វើគត់ព្រះអង្គ។នៅឆ្នាំ១១៦៥។ហើយដែគ្រីន្ទ្រកុមារក៏អស់សង្ខាពេលនោះដែរ។
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ ធរណីន្ទ្រវម៌្មទី២ |
ចក្រវរ្តិននៃកម្វុជទេឝ ១១៦០–១១៦៧ |
តដោយ ត្រិភុវនាទិត្យវម៌្ម |
សូមមើលផង
[កែប្រែ]ឯកសារយោង
[កែប្រែ]អត្ថបទនេះអំពីញាតិវង្សនៃវង្សក្សត្រខ្មែរគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |